ទាហានថៃត្រៀមរុះរើផ្ទះពលរដ្ឋខ្មែរ១៨ខ្នងនៅភូមិព្រៃចាន់

យោធាថៃត្រៀមរុះរើផ្ទះពលរដ្ឋខ្មែរ១៨ខ្នងស្ថិតនៅភូមិព្រៃចាន់ខេត្តបន្ទាយមានជ័យ បន្ទាប់ពីក្រុមទាហានថៃបានរាយបន្លាលួសព័ទ្ធយក និងបណ្ដេញពលរដ្ឋខ្មែរចេញ។ ជាមួយគ្នានេះ មេបញ្ជាការយោធាភូមិភាគ២របស់ថៃបញ្ជាក់ថា ទាហានថៃនឹងមិនរុះរើបន្លាលួសដែលដាក់ពង្រាយនៅតាមព្រំដែនឡើយ។